Friday, October 18, 2013

អគ្គិភ័យលេបត្របាក់ផ្ទះស្ត្រីមេម៉ាយ និងស្លាប់កូនប្រុសម្នាក់ មានរោគសរសៃប្រសាទ

យកមកពី Cam111.com .បាត់ដំបង ៖​ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្ក​សី​​មួយ​របស់ស្ត្រី​មេម៉ាយ​ម្នាក់​ និង​ឆេះ​កូន​ប្រុស​​អាយុ​២០​ឆ្នាំ​មាន​
រោគ​សរសៃ​ប្រសាទ​​ផង​ដែរ​ កា​ល​ពី​​វេលាម៉ោង​៤ទៀបភ្លឺ​​ថ្ងៃទី​១៨ តុលា ២០១៣ ស្ថិត​នៅភូមិ​សួសអី ឃុំពាម​ឯក ​ស្រុកឯកភ្នំ
ដោយគ្មាន​អ្នក​ដឹង​​​មូល​ហេតុ​ឡើយ ។

                                 

                                

តាមប្រភព​បានឱ្យដឹងថា ម្ចាស់​ផ្ទះ​ឈ្មោះ​ផែន ឈុនលន់ អាយុ​ជាង​៥០ឆ្នាំ ជាស្ត្រី​មេម៉ាយ​ មាន​មុខរបរ​ធ្វើ​ចេក​ឆាប​លក់ ​
ចំណែក​កូន​​​​ប្រុស​​​ដែល​ស្លាប់ឈ្មោះ​ផែន សុភ័ក្រ អាយុ​២០​ឆ្នាំ មានរោគសរសៃប្រសាទ ។ ប្រភពពី​ស្ត្រី​រងគ្រោះ​​បានបន្ត​
ទៀតថា មុន​ពេលកើត​ហេតុ រូប​គាត់​និង​កូន​ប្រុស​​បាន​ដេក​លង់លក់​ទាំង​អស់គ្នា លុះ​ពេល​ដឹង​ខ្លួន គាត់ឃើញភ្លើង​បាន​ឆេះ​
ផ្ទះ​របស់គាត់​អស់​ច្រើនហើយ ​ខណៈ​​នោះ​គាត់ស្មាន​តែ​កូន​ប្រុស​របស់​គាត់​​រត់​ចេញពី​ផ្ទះ​ទៅហើយ លុះ​ពេលរកមិន​ឃើញ​
ទើប​ដឹងថា ​កូន​ប្រុស​គាត់​​បាន​ស្លាប់​ក្នុង​ភ្នក់​ភ្លើង​​​យ៉ាង​ខ្លោច​​ផ្សាបំផុត ។

អគ្គិភ័យ​នោះ​​ឆេះ​លឿន​បំផុត សូម្បី​តែ​​អ្នក​ជិត​ខាង និង​រថយន្ត​ពន្លត់​​អគ្គិភ័យ​​ក៏មកជួយ​មិន​ទាន់​ដែរ ។

0 comments :

Post a Comment