Showing posts with label ព័ត៏មានប្លែក. Show all posts
Showing posts with label ព័ត៏មានប្លែក. Show all posts

Tuesday, November 26, 2013

កម្មវីធីសន្ទនាមតិ ទាក់ទងទៅបញ្ហារបស់ប្រជាពលរដ្ឋ


នៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំមាននៅក្នុងស្រុកកំពុងត្រាចបានបើកកម្មវិធីផ្សាយផ្ទាល់ទាក់ទងទៅប្រធាន
បទសំខាន់ៗពីរសំរាប់បង្ហាញក្នុងការបើកកម្មវិធីនេះ មានដូចប្រធានបទទី១និយាយអំពីការកសាង
ផ្លូវឆ្លងកាត់ពីឃុំស្វាយទងខាងជើង និងឃុំស្វាយទងខាងត្បូង ដែលមានការចូលរួមពីសំណាក់ពីអ្នក
ភូមិ ក្នុងនោះមានក្រុមការងារ​ របស់ស្ថានីវិទ្យុ ជាតិ មករា 99.70 MHz ខេត្តកំពត  មានចំនួន១៥នាក់
ព្រមទាំង អង្គការ លីកាដូ ដើម្បីដំណោះស្រាយដល់ប្រជាពលរដ្ឋនៅក្នុងភូមិនេះ ដែលប្រជាពលរដ្ឋ
កំពុងជួបប្រទះការលំបាក់ទាក់ទងទៅនិងផ្លូវថ្នលធ្វើអោយប្រជាពលរដ្ឋមានការលំបាក់ក្នុងការធ្វើ
ដំណើរ ក៏ដូចជាសិក្សានុសិស្សធ្វើដំណើរទៅសាលាផងដែរ៕


Thursday, November 14, 2013

ការចែកលិខិត្តបញ្ជាក់សិក្សាពីវិទ្យុ


កែប៖ នៅថ្ងៃទី១៤ខែវិច្ឆិការឆ្នាំ២០១៣មានការចែកលិខិត្តបញ្ជាក់សិក្សាដល់
និសិត្រនៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្ត កែបនិងខេត្តព្រះសីហនុ ដែលមានសិស្សសរុបចំនួន ៣៤នាក់ ស្រី០៩នាក់ បង្រៀនរៀនដោយលោក​ គ្រូ ហ្វកហ្គាន់(Mr walkgan) និងលោកគ្រូ ម៉ៃខល ( Michael)  គាត់ជាអ្នកស្ម័គ្រចិត្តមក
ពីប្រទេសអាឡឺម៉ង ដែលមានរយៈពេលមួយខែ ក្នុងនោះដែរលោកគ្រូបាន
បង្ហាញពីរបៀបនៃការថតសំលេង កាប្រើប្រាស់ឧបករណ៏សំរាប់យកពត៏មាន 
លោកគ្រូ បានសិស្សដើរទស្សន្នកិចតាមស្ថានីវិទ្យុផងដែរលោកគ្រូបាន
សិស្សនិសិត្រទាំងអស់អនុវត្តន៏ពីរបៀបយកព័ត៏មាននិងតាកសំលេង  ព្រមទាំងបង្រៀនពីរបៀបថតសំលេង នៅថ្ងៃបញ្ចប់សិស្សទាំងមាន
ជប់លៀងជាមួយលោកគ្រូក្នុងនោះដែរលោកគ្រូបានផ្តាំផ្ញើអោយសិក្សាខិតខំរៀន
សូត្រផង​​ដែរ នៅពេលនោះលោកគ្រូប្រគល់ឪបករណ៏មួយចំនួនសំរាប់សិស្ស
អនុវត្តន៏ផ្ទាល់ជាមួយឧបករណ៏ទាំងនោះ៕

Tuesday, November 5, 2013

ការចុះកម្មសិក្សានៅស្ថានីវិទ្យុខេត្ត កំពត

​ សិស្សសាលាបច្ចេកទេស ដុនបូស្កូខេត្ត កែប និងសាលាដុនបូស្កូខេត្ត ព្រះសីហនុ បានចុះកម្មសិក្សា
នៅស្ថានីវិទ្យុ ៧មករា ដែលនាំដោយលោកគ្រូ ពៅ តុលា ជាប្រធានផ្នែកទំនាក់ទំនងសង្គមនៅ
សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប និងលោកគ្រូ ប្រាក់​ សាខន ជាអ្នកទទួលខាងសារព័ត៏មាន ​
លោកគ្រូ ងៀន ជាគ្រូបង្រៀនព្រមទាំង​ អ្នកស្ម័គ្រចិត្តពីរនាក់មកពីប្រទេសអាឡឺម៉ង នៅថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៣ នៅវេលាម៉ោង ៨:៤០នាទីព្រឹក  នៅស្ថនីវិទ្យុ ៧ មករា​ខេត្ត កំពត ក្នុងនោះ
សិស្សចំនួន ៣៥នាក់​ស្រី ៩នាក់  ហើយបានចូលទៅសំភាសន៏ផ្ទាល់ជាមួយវិធីករព្រមទាំងបុគ្គលិគ
ដែលធ្វើការក្នុងស្ថានីនោះ បានយល់ពីរបៀបប្រើប្រាស់Mixer ស្តូឌីយូ ផងដែរ៕


Tuesday, October 22, 2013

ក្រុមក្មេងស្ទាវ ជនជាតិវៀតណាម ២ក្រុម ដេញវាយគ្នា ពេញផ្លូវ

ភ្នំពេញ: ក្រុមក្មេងស្ទាវ ជនជាតិវៀតណាម ចំនួន២ក្រុម បានដេញវាយ និងកាប់ចាក់គ្នាយ៉ាង អណាធិបតេយ្យ ក្រោយ ពីមានជម្លោះពាក្យសំដីនៅ តាមផ្លូវ ខណ:ពួកគេកំពុងដើរ ទៅច្រៀងខារ៉ាអូខេ ។
ហេតុការណ៍ដេញវាយ កាប់ចាក់គ្នា យ៉ាងអណាធិបតេយ្យ របស់ជនជាតិវៀតណាម ខាងលើនេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ១០និង៣០នាទី យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលេខ ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
សាក្សីនិយាយថា មុនពេលកើតហេតុ ក្រុមជនបង្ក និងក្រុមជនរងគ្រោះ ២ក្រុម បានដើរតាមផ្លូវលេខ១៣ ក្នុងគោល បំណងទៅច្រៀងខារ៉ាអូខេ ស្រាប់ដល់ចំណុចកើតហេតុ កើតជាជម្លោះពាក្យសំដី ក៏ដេញវាយ កាប់ចាក់គ្នា រត់ប្រសេចប្រសាចពេញផ្លូវ បង្កឲ្យមានភាពអណាធិបតេយ្យ ។
ភា្លមៗនោះ កម្លាំនគរបាលបានចុះទៅជួយអន្តរាគមន៍ ហើយឃាត់ខ្លួនបានបុរសពីរនាក់តែ ក្រោយការសួរនាំ និងអប់រំរួចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
នៅក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យយុវជនម្នាក់ រងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យផងដែរ៕



Friday, October 18, 2013

អគ្គិភ័យលេបត្របាក់ផ្ទះស្ត្រីមេម៉ាយ និងស្លាប់កូនប្រុសម្នាក់ មានរោគសរសៃប្រសាទ

យកមកពី Cam111.com .បាត់ដំបង ៖​ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្ក​សី​​មួយ​របស់ស្ត្រី​មេម៉ាយ​ម្នាក់​ និង​ឆេះ​កូន​ប្រុស​​អាយុ​២០​ឆ្នាំ​មាន​
រោគ​សរសៃ​ប្រសាទ​​ផង​ដែរ​ កា​ល​ពី​​វេលាម៉ោង​៤ទៀបភ្លឺ​​ថ្ងៃទី​១៨ តុលា ២០១៣ ស្ថិត​នៅភូមិ​សួសអី ឃុំពាម​ឯក ​ស្រុកឯកភ្នំ
ដោយគ្មាន​អ្នក​ដឹង​​​មូល​ហេតុ​ឡើយ ។

                                 

                                

តាមប្រភព​បានឱ្យដឹងថា ម្ចាស់​ផ្ទះ​ឈ្មោះ​ផែន ឈុនលន់ អាយុ​ជាង​៥០ឆ្នាំ ជាស្ត្រី​មេម៉ាយ​ មាន​មុខរបរ​ធ្វើ​ចេក​ឆាប​លក់ ​
ចំណែក​កូន​​​​ប្រុស​​​ដែល​ស្លាប់ឈ្មោះ​ផែន សុភ័ក្រ អាយុ​២០​ឆ្នាំ មានរោគសរសៃប្រសាទ ។ ប្រភពពី​ស្ត្រី​រងគ្រោះ​​បានបន្ត​
ទៀតថា មុន​ពេលកើត​ហេតុ រូប​គាត់​និង​កូន​ប្រុស​​បាន​ដេក​លង់លក់​ទាំង​អស់គ្នា លុះ​ពេល​ដឹង​ខ្លួន គាត់ឃើញភ្លើង​បាន​ឆេះ​
ផ្ទះ​របស់គាត់​អស់​ច្រើនហើយ ​ខណៈ​​នោះ​គាត់ស្មាន​តែ​កូន​ប្រុស​របស់​គាត់​​រត់​ចេញពី​ផ្ទះ​ទៅហើយ លុះ​ពេលរកមិន​ឃើញ​
ទើប​ដឹងថា ​កូន​ប្រុស​គាត់​​បាន​ស្លាប់​ក្នុង​ភ្នក់​ភ្លើង​​​យ៉ាង​ខ្លោច​​ផ្សាបំផុត ។

អគ្គិភ័យ​នោះ​​ឆេះ​លឿន​បំផុត សូម្បី​តែ​​អ្នក​ជិត​ខាង និង​រថយន្ត​ពន្លត់​​អគ្គិភ័យ​​ក៏មកជួយ​មិន​ទាន់​ដែរ ។

គូស្នេហ៍វ័យ ក្មេងអោបថើបគ្នា នៅចំណតរថយន្តក្រុង

យកមនពី Khmer-note
ចិន៖ គូស្នេហ៍វ័យក្មេងដែល ជាសិស្សសាលា ២នាក់បានអង្គុយលើគ្នា ហើយអោយថើបគ្នា នៅចំណតឡានក្រុង ដោយគ្មានការខ្មាស់អៀន អ្នកនៅក្បែរឡើយ។ តាមប្រភពពត៌មាន បានអោយដឹងថា ពួកគេត្រូវបាន អ្នកដំណើរដូចគ្នា ថតបានរួច ធ្វើការរិះគន់ យ៉ាងចាស់ដៃ ដោយសារតែទង្វើ មិនសមរម្យ របស់ពួកគេនៅតាមទីសាធារណ។ គូស្នេហ៍មួយគូនេះ បានអង្គុយអោយគ្នាដូចជា គ្មានមនុស្សនៅក្បែរ ដែលជាពិសេសនោះ ពួកគេស្ថិតក្នុង ឯកសណ្ឋាន ជាសិស្សសាលា ដែលទៅចូលរួម ការហាត់កីឡា ហើយបែរជាគ្មានការខ្មាស់អៀនទៅវិញ។ គួរបញ្ជាក់ផងដែរថា យុវវ័យ នាពេលបច្ចុប្បន្ន កំពុងតែធ្វើអោយ សីលធម៌សង្គមធ្លាក់ចុះ ដែលជាការព្រួយបារម្ភមួយ របស់រដ្ឋាភិបាល លើការវិស័យ អប់រំ៕
khmer-note
13819900090068161
13819900112397504