Tuesday, October 22, 2013

ក្រុមក្មេងស្ទាវ ជនជាតិវៀតណាម ២ក្រុម ដេញវាយគ្នា ពេញផ្លូវ

ភ្នំពេញ: ក្រុមក្មេងស្ទាវ ជនជាតិវៀតណាម ចំនួន២ក្រុម បានដេញវាយ និងកាប់ចាក់គ្នាយ៉ាង អណាធិបតេយ្យ ក្រោយ ពីមានជម្លោះពាក្យសំដីនៅ តាមផ្លូវ ខណ:ពួកគេកំពុងដើរ ទៅច្រៀងខារ៉ាអូខេ ។
ហេតុការណ៍ដេញវាយ កាប់ចាក់គ្នា យ៉ាងអណាធិបតេយ្យ របស់ជនជាតិវៀតណាម ខាងលើនេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ១០និង៣០នាទី យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលេខ ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
សាក្សីនិយាយថា មុនពេលកើតហេតុ ក្រុមជនបង្ក និងក្រុមជនរងគ្រោះ ២ក្រុម បានដើរតាមផ្លូវលេខ១៣ ក្នុងគោល បំណងទៅច្រៀងខារ៉ាអូខេ ស្រាប់ដល់ចំណុចកើតហេតុ កើតជាជម្លោះពាក្យសំដី ក៏ដេញវាយ កាប់ចាក់គ្នា រត់ប្រសេចប្រសាចពេញផ្លូវ បង្កឲ្យមានភាពអណាធិបតេយ្យ ។
ភា្លមៗនោះ កម្លាំនគរបាលបានចុះទៅជួយអន្តរាគមន៍ ហើយឃាត់ខ្លួនបានបុរសពីរនាក់តែ ក្រោយការសួរនាំ និងអប់រំរួចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
នៅក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យយុវជនម្នាក់ រងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យផងដែរ៕



0 comments :

Post a Comment