យកមកពី Sabay: ជាធម្មតាទេ ប្រសិនប្រិយមិត្តមានតម្រូវការប្រើប្រាស់កម្មវិធីច្រើន ប្រាកដជាដំឡើងកម្មវិធីច្រើនហើយនៅលើកុំព្យូទ័រ។ ប៉ុន្តែអ្នកត្រូវដឹងថា ក្រោយពីដំឡើងកម្មវិធីរួច វានឹងបន្ថែមទម្ងន់ទៅលើ HardDisk ក៏ដូចជា RAM។
អ្វីដែលក៏ជាចំណុចខ្លាំងមួយទៀតនោះគឺ វាបានបន្ថែមទៅក្នុងបញ្ជី Start Up ដែលជាហេតុធ្វើឱ្យម៉ាស៊ីនរបស់អ្នកនៅពេលបើកប្រើម្ដងៗ ត្រូវចំណាយពេលយូរ រង់ចាំទំរាំដំណើរការកម្មវិធី Start Up ចប់សព្វគ្រប់អស់។
វាត្រឹមត្រូវដែលគួរឱ្យមាន Start Up Program ជាក់ស្ដែងជាពពួក Antivirus ព្រោះវាមាននាទីយ៉ាងសំខាន់សម្រាប់ទប់ទល់ការរាតត្បាតពីមេរោគ។
ចុះចំណែកកម្មវិធីដែលមិនចាំបាច់វិញ ក៏ត្រូវឱ្យដំណើរការដែរឬ? មិនដូច្នោះឡើយ គួរណាស់តែបិទដើម្បីសម្រួលល្បឿននៅពេលបើក (Start Up) ឡើងមកបានលឿន ព្រោះមានកម្មវិធីជាច្រើនពុំចាំបាច់ឱ្យដំណើរការដោយស្វ័យប្រវត្តិដូច Ativirus នោះទេ។
ជាក់ស្ដែងដូចជាកម្មវិធី PC Suite, Skype, uTorrent, VMware អីហ្នឹង សុទ្ធតែគ្មានប្រយោជន៍ក្នុងការដំណើរការនៅពេល Start Up ពោលនៅពេលចង់ប្រើ គ្រាន់តែចូលទៅបើកនៅក្នុង Program File ជាការស្រេចទៅហើយ។
ជឿថាប្រិយមិត្តមួយភាគធំ សុទ្ធតែបានយល់ដឹងខ្លះៗ មកហើយនៅទីតាំង Start Up ក៏ដូចជាមុខងាររបស់វា។
ទោះជាយ៉ាងណា ទំព័រនេះ Sabay សូមលើកយកពីរបៀបចូលបិទកម្មវិធីនៅពេល Start Up លើ Windows 7 ចែករំលែកដល់គ្នាយើងមួយចំនួនដែលពុំទាន់បានជ្រាបច្បាស់។ ដូច្នេះកុំឱ្យស៊ីពេលយូរ តោះសាកល្បងអនុវត្តតាមជំហានខាងក្រោម៖
- - ចូលទៅ System Configuration ដោយចុច Key Windows + R ហើយវាយ msconfig នៅក្នុង Run។
- - នៅពេលផ្ទាំង System Configuration បើកឡើងមក សូមចូលទៅកាន់ Startup Tab ហើយដកសញ្ញា (√) ចេញពីក្នុងប្រអប់មុខកម្មវិធីមួយចំនួនដែលអ្នកគិតថាវាមិនចាំបាច់ឱ្យដំណើរការសេវាកម្ម (Service) របស់វានៅពេលបើកកុំព្យូទ័រ។ (ចំណាំ៖ មិនត្រូវបិទ service របស់ System tray, កម្មវិធី scan registry និង virus scan startup ឡើយ)
0 comments :
Post a Comment