Showing posts with label យល់ដឹង. Show all posts
Showing posts with label យល់ដឹង. Show all posts

Wednesday, April 2, 2014

របៀបតំឡើង Wordpress

និយាយពីការតំឡើងWordpressយើងធ្វើអនុវត្តន៏ តាម  ដំណាក់កាលទី1យើងត្រូវមាន
file wordpressរូចcopyចូលទៅកាន់www.directory ដំណាក់កាលទី2ចូលទៅកាន់
wampserver
  phpmyadmin   ដើម្បីបង្កើតdatabase   ដំណាក់កាលទី3  ចូលទៅកាន់​​  localhost 

Friday, March 28, 2014

របៀបបង្កើត Site នៅក្នុង Adobe Dreamweaver

ដុនបូស្កូកែប៖ ការបង្កើត Site វាមានសារៈសំខាន់ណាស់សំរាប់ការគ្រប់គ្រង់
ទៅលើគំរោង កូដសំរាប់ Website  និងងាយស្រួលការគ្រប់គ្រង់ ក្រុមកូដ ដែល
យើងចង់បង្កើត គេហទំព័រ​តាមភាសាកូដ។

របៀបនៃការបង្កើតក្នង Adobe Dreamweaver 
ទី១ ​  ត្រូវបើក Adobe Dreamweaver វានិងបង្ហាញរូបភាពដូចខាងក្រោមនេះ។
បន្ទាប់មក ចូលទៅចុចលើពាក្យថា Site ​​​​​​​    


ទី២ វានិងបង្ហាញពាក្យថា  New site     រួចចុចលើពាក្យថា New site នោះ  វានិង
បង្ហាញរូបភាពមួយទៀត។

Saturday, March 22, 2014

បញ្ហា ទាក់ទងទៅ Windows XP

ឃើញថាមានភាគរយកំព្យូទ័រជាច្រើនដែលកំពុងប្រើប្រាស់វា Windows Xp ដូចជានៅតាមក្រុមហ៊ុន ឬសហគ្រាស​ធំៗផងដែរ។
តែបើសិនជាអ្នកនៅប្រើ Windows នេះព្រោះ
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ អ្នកនិងជួប
បញ្ហាខ្ពស់ដោយសារតែWindows ត្រូវផុតអា
ណាតនៅថ្ងៃនោះ ហើយអ្នកប្រើប្រាស់
ប្រឈមមុខនិងរាល់បញ្ហានៃការកំរាមកំហែង
ទាំងអស់។ដោយសារតែ Windows Xp វាអស់
ពេល១៣ឆ្នាំបន្ទាប់ពីចេញលក់​ដំបួងមកក្រុម
ហ៊ុនម៉ៃក្រូសូហ្វនិងឈប់ធ្វើការគាំទ្រទៀត
ហើយ នាថ្ងៃទី៨ខែ មេសា​​ ឆ្នាំ២០១៤។
បើសិនជាអ្នកនៅប្រើទៀតនោះវា ប្រៀបដូច
ជាអ្នកកំពុងបញ្ហាអញ្ចឹង៕




Thursday, March 20, 2014

របៀបដាក់Logo ក្នុង Joomla3.2.2 និង Fanvicon

ដុនបូស្កូកែប៖  ការដាក់បញ្ចូល logo ក៏ដូចជា Fanvicon ដើម្បីសំគាល់ថាវាជា
​អង្គការ ក្រុមហ៊ុននិងស្ថានប័ណ្ណនានា ទៀតផង។



​​​របៀបនៃការដាក់វា

ទី១ចូលទៅពាក្យថា Extension។
ទី២ បន្ទាប់មក យកពាក្យថា Template manager  ។
រួចមកជ្រើសរើសTemplate ដែលយើងបាន Upload ដូចរូបភាពខាងក្រោមនេះ




រួចចុចលើTemplate ដែលបាន Upload ដែលមានឧទាហណ៏ក្នុងប្រអប់ពណ៏
ក្រហមខាងលើនេះ។

Friday, March 14, 2014

ការធ្វើ Logo​ ដោយមិនចំណាយពេលយូរ

​Logoជាផ្នែកមួួយដែលសំខាន់បំផុតសំរាប់ការធ្វើគេហទំព័ររបស់យើងក្រុមហ៊ុន អង្គការក៏ដូចជាស្ថាប័ណ្ណផ្សេងៗទៀតផងជាពិសេសនេះវាមានភាពងាយស្រួល​ក្នុងការរចនាអក្សរនិងទាក់ទងទៅនិងព័​ណម៉ូដអក្សរព្រមរូបភាព អក្សរភ្លើង.
លក្ខណៈនៃការរចនានៃLogo របស់យើង ត្រូវយល់ពីរបៀបចូលទៅប្រើវាសិន

Thursday, March 13, 2014

របៀបរក្សាឯកសារក្នុងDrive

Drive គឺជាបណ្តាញមួយសំរាប់អនុញ្ញាតអោយ រក្សាឯកសាររបស់យើង ហើយ 
ការរក្សាឯកសារតាម Drive វាមានភាពងាយ ស្រួលក្នុងការទាញមកប្រើ ជាពិសេស គឺវាទោះទៅដល់ទីណាក៏ដោយ យើងមិនចាំបាចយកកំព្យូទ័រតាម
ខ្លួនទេ។

Thursday, February 27, 2014

របៀបប្តូរ font សំរាប់ online


ការប្តូរ Font គឺជាការរចនាអក្សរអោយវាមានភាពស្រស់ស្អាតសំរាប់ការ
សរសេរអត្តបទឬចំជើងនៃអត្តបទ​របស់យើង  ជាពិសេសលក្ខណះជាឯកសារ មូលហេតុដែលត្រូវសរសេរបញ្ចូលFontOnlineនៅពេលបង្កើតwebsite.....

Friday, February 21, 2014

របៀបដូរTemplates blogspots

វាមានសារៈសំរាប់វេបសាយរបស់យើងដើម្បីទាក់ទាញការទស្សនាព្រមទាំងវាត្រូវនិងការឥតន័យវេបសាយរបស់យើងទៀតដូច៖
ការធ្វើពាណិជ្ជកម្ម   ការសរសេរពីពត៏មានប្រចាំថ្ងៃ
ការបង្កើតសំរាប់ជាលក្ខណៈវីឌីអូ​ បទចម្រៀង រឿង  ផ្សេងៗទៀត។

Monday, February 17, 2014

ជីវប្រវត្តិសង្ខេបរបស់ផ្លាតូ

ផ្លាតូ កើតក្នុងឆ្នាំ ៤២៧មុន គ.ស.គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋាន​សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​ និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕

លក្ខណៈទូទៅរបស់ផ្លាតូ
ផ្លាតូ​ ក៏ជាអ្នកនយោបាយម្នាក់ដែរ​ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ​​។​ចំណង់ចំណូលចិត្តរបស់គាត់​ គឺផ្តោតទៅលើរដ្ឋ​នយោបាយ ​និងច្បាប់ ​។ ធាតុទាំងនេះ​ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន​​​ ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ​ និងសុភមង្គល​ ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​ ។ ល ​។ ផ្លាតូ ​ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ​ ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​ ​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​
អត្ថន័យរដ្ឋគំរូរបស់លោក​ផ្លាតូ​ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ​ ហេតុដូច្នេះហើយ បាន​​ជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ​ឬរដ្ឋ​ » ។​

Friday, January 3, 2014

ការណែនាំអោយស្គាល់ពី HTML

ភាសាHTMLគឺជាភាសាដំបូងនិងជាមូលដ្ឋានគ្រឹះ​សំរាប់បង្កើតWebsite ហើយ គ្រប់ភាសា គ្រប់កម្មវិធីទាំងអស់ ដែលប្រើសំរាប់បង្កើត Website សុទ្ធតែមានភាសា HTMLនៅក្នុង នោះជានិច្ច ។ ដូច្នេះមុននឹងយើងចាប់ផ្ដើមសិក្សាពីភាសាដទៃ អ្នកគួរតែសិក្សាភាសា HTML ជាមុនសិន ។ នៅក្នុងភាសា កូដ HTM L យើងអាចបង្កើត ទំរងនៃអត្ថបទទៅតាម អ្វីដែលយើងចង់បានអាចដាក់នូវរូបភាពបង្កើតតារាង ដាក់ PageLink ពីទំព័រមួយទៅទំព័រមួយ ទៅទំព័រមួយទៀត  Link ទៅកាន់​វ៉ែបសាយ ដាក់នូវ File សំលេង File Video  និងអាចធ្វើអោយអក្សររត់ ឬញាក់បាន ទៀតផង ។
I.  កម្មវិធីដែលប្រើដើម្បីសសេរកូដ HTML
យើងអាចសសេរ ភាសាកូដhtml នៅក្នុងកម្មវិធីជាច្រើន នៅក្នុងនោះមានដូចជា Notepadដែលជាកម្មវិធីរបស់ windowវាមានភាពងាយស្រួល ព្រោះវាមានស្រាប់នៅក្នុងកុំព្យូទ័រ របស់យើងតែម្ដងហើយ ម៉្យាងទៀត វាជួយយើងក្នុងការហាត់រៀនសសេរ អោយបានឆាប់ស្គាល់នូវ tag សំខាន់ ៗ របស់ html  ហើយ មានកម្មវិធីមួយ ចំនួនទៀត ដូចជា Word Processor ឬក៏Text Editor ( Teach Text ឬ​Wordpad ), Microsoft Frontpage ,  Macromedia Dreamweaver ក៏មានកម្មវិធីផ្សេងពីនេះទៀតដែរ ។​

II.        ការសសេរ HTML

បន្ទាប់ពីយើងមានកម្មវិធីណាមួយ ក្នុងចំនោមកម្មវិធីខាងលើរួចហើយ យើងត្រូវការយល់ ពីរការSave File html នោះផងដែរ  ។នៅក្នុងភាសាhtml យើងអាចសសេរអក្សរ តូច ឬ ធំក៏បានដែរ ។  នៅពេលដែលយើងសសេរ កូដ html រួចហើយ បន្ទាប់មកយើងត្រូវការ Save ដែល Extension នោះជា .html or .htm ( EX: xx.html or xx.htm) ។​


          ក្រោយពីយើងបាន Save File របស់យើងត្រឹមត្រូវអស់ហើយ យើងត្រូវការជ្រើសរើស Browser ណាមួយ ដើម្បីធ្វើការដំណើរការ code ដែលយើងបានធ្វើនោះ មានដូចជា Internet Explorer , Mozilla Firefox , Google Chrome  ឬផ្សេងទៀត ។ 

Friday, October 25, 2013

របៀបដំឡើងjoomla ក្នុង​Wampserver​ ឬlocalhost

ការតំឡើង Joomla ក្នុងlocalhost យើងត្រូវមាន file package របស់joomla ដូចជា​ version 2.5 ឬ  3.0
ហើយយើងត្រូវមាន Extract file  បន្ទាប់មកcopy ចូលទៅ ក្នុង www directory ដែលមានរូបភាព
ដូខខាងក្រោម៖
រួច Past ក្នុងចូលទៅក្នុងនិងជាការស្រេចនោះ ៕ របៀបនៃការបង្កើតឈ្មោះ Database​ យើងត្រូវ
ចូលទៅក្នុង phpMyadmin រួចចូលទៅclick លើនិងចំនួនពីរដង វានិងបង្ហាញរូបភាពដូចខាងក្រោម
រួចមកចុចលើពាក្យថា Databases
វានិងបង្ហាញពាក្យមួយដែលសរសេរអក្សរថា Create រួចចុកលើនិងហើយវានិងចេញប្រអប់មួយ
សំរាប់បំពេញឈ្មោះDatabases  ចុចលើពាក្យថាCreateដើម្បីងាយស្រួលក្នុងការបង្កើត website ។
បន្ទាប់មកត្រឡប់ទៅចុចនៅលើ Wampserver រួចមក ចុចលើពាក្យថា​ Localhost ហើយមកចុចលើ
file ​joomla ដែលយើងបង្កើតហើយនោះ វានិងបង្ហាញរូបដូចខាងក្រោម៖ 

រួចមកបំពេញតាមការនែនាំរបស់គេដែលមានប្រអប់ឈ្មោះដូចជា និងឧទាហរណ៏៖
Site name ...... ឈ្មោះសំរាប់Website  ដូចជា Ideas 
.Admin Email......... ឈ្មោះ Email របស់យើង ដូចជា thitrochom@gmail.com
Admin Username........ឈ្មោះសំរាប់ Log in  យើងដាក់ឈ្មោះអ្វីក៏បានដែរឬក៏យកឈ្មោះមានស្រេច។
Admin Password ........ដាក់អ្វីក៏បានដែរ  Ex. 1245
Confirm Admin Password ...........1245 រួចហើយ ចុចថា Next ​វានិងបង្ហាញផ្ទាំងមួយដើម្បីបំពេញពាក្យ
ដូចខាងលើដែរ។

បន្ទាប់មកយើងបំពេញតាមការនែនាំរបស់គេដូចខាងលើនេះ​ នៅក្នុងចំនុចនេះយើងមិនត្រូវបំពេញ
Password ទេក្រៅពីនិងបំពេញទាំងអស់។ ចំពោះ Table  prefix មិនត្រូវការបំពេញដែរ បន្ទាប់មក
Next វានិងចេញផ្ទាំងមួយទៀតដូចខាងក្រោម៖


យើងនិងឃើញពាក្យថា Install បន្ទាប់មកយើងចុចលើពាក្យថា Install វានិងដំណើរការដើររងចាំវាដើរ
អស់ហើយ យើងពាក្យថា Romove Installation Folder ចុចលើនិងជាការស្រេច៕



Tuesday, October 22, 2013

ម៉េច​កុំព្យូទ័រ​​ខ្ញុំ​បើក​ដំបូង​យឺត ​ស៊ី​ពេល​​​ជិត​កន្លះ​ម៉ោង​អីចឹង?


យកមកពី Sabay: ជា​ធម្មតា​ទេ ប្រសិន​ប្រិយមិត្ត​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​​កម្មវិធី​ច្រើន​ ប្រាកដ​ជា​​​ដំឡើង​កម្មវិធី​ច្រើន​​ហើយ​​​​​​​​នៅ​លើ​កុំព្យូទ័រ។ ​ប៉ុន្តែ​​​អ្នក​ត្រូវ​​​ដឹង​ថា ក្រោយ​ពី​ដំឡើង​កម្មវិធី​រួច ​​វា​នឹង​បន្ថែម​ទម្ងន់​​ទៅ​លើ HardDisk ក៏​ដូច​ជា RAM។
​អ្វី​ដែល​ក៏​ជា​ចំណុច​ខ្លាំង​មួយ​​ទៀត​នោះ​គឺ វា​បាន​បន្ថែម​ទៅ​ក្នុង​បញ្ជី Start Up ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ម៉ាស៊ីន​របស់​អ្នក​នៅ​ពេល​បើក​ប្រើ​ម្ដងៗ​ ត្រូវ​ចំណាយ​ពេល​យូរ រង់​ចាំ​ទំរាំ​ដំណើរការ​កម្មវិធី Start Up ចប់​សព្វ​គ្រប់អស់។
វា​ត្រឹមត្រូវ​ដែល​គួរ​ឱ្យ​មាន Start Up Program ជាក់​ស្ដែង​ជា​ពពួក Antivirus ព្រោះ​វា​មាន​នាទី​យ៉ាង​សំខាន់​សម្រាប់​ទប់ទល់​ការ​រាតត្បាត​ពី​មេរោគ។
ចុះ​ចំណែក​កម្មវិធី​ដែល​មិន​ចាំបាច់​វិញ ក៏​ត្រូវ​ឱ្យ​ដំណើរការ​ដែរ​ឬ? មិន​ដូច្នោះ​ឡើយ គួរណាស់​តែ​បិទ​​ដើម្បី​សម្រួល​ល្បឿន​នៅ​ពេល​បើក (Start Up) ឡើង​មក​បាន​លឿន ព្រោះ​មាន​កម្មវិធី​ជា​ច្រើន​ពុំ​ចាំបាច់​ឱ្យ​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​ដូច​ Ativirus នោះ​ទេ។
ជាក់​ស្ដែង​ដូច​ជា​កម្មវិធី PC Suite, Skype, uTorrent, VMware អី​ហ្នឹង សុទ្ធ​តែ​គ្មាន​ប្រយោជន៍​ក្នុង​ការ​ដំណើរការ​នៅ​ពេល Start Up ពោល​នៅ​ពេល​ចង់​ប្រើ គ្រាន់​តែ​ចូល​ទៅ​បើក​នៅ​ក្នុង Program File ជា​ការ​ស្រេច​ទៅ​ហើយ។
ជឿ​ថា​ប្រិយមិត្ត​មួយ​ភាគ​ធំ សុទ្ធ​តែ​បាន​យល់​ដឹង​ខ្លះៗ មក​ហើយ​នៅ​ទីតាំង Start Up ក៏​ដូច​ជា​មុខងារ​របស់​វា។
ទោះ​ជា​យ៉ាង​ណា ទំព័រ​នេះ Sabay សូម​លើក​យក​ពី​របៀប​ចូល​បិទ​កម្មវិធី​នៅ​ពេល Start Up ​លើ Windows 7 ចែក​រំលែក​ដល់​គ្នា​យើង​មួយ​ចំនួន​ដែល​ពុំ​ទាន់​បាន​ជ្រាប​ច្បាស់។ ដូច្នេះ​កុំឱ្យ​ស៊ី​ពេល​យូរ តោះ​សាកល្បង​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
  • - ចូល​ទៅ System Configuration ដោយ​ចុច Key Windows + R ហើយ​វាយ msconfig នៅ​ក្នុង Run។
  • - នៅ​ពេល​ផ្ទាំង System Configuration បើក​ឡើង​មក សូម​ចូល​ទៅ​កាន់ Startup Tab ហើយ​ដក​សញ្ញា (√) ចេញ​ពី​ក្នុង​ប្រអប់​មុខ​កម្មវិធី​មួយ​ចំនួន​ដែល​អ្នក​គិត​ថា​វា​មិន​ចាំបាច់​ឱ្យ​ដំណើរការ​សេវាកម្ម (Service) របស់​វា​នៅ​ពេល​បើក​កុំព្យូទ័រ។ (ចំណាំ៖ មិន​ត្រូវ​បិទ service របស់ System tray, កម្មវិធី scan registry និង virus scan startup ឡើយ)

Saturday, October 19, 2013

របៀបបង្កើត Pages Facebook


របៀបបង្កើត page facebook
Page ជាវិធីមួយសំរាប់ភ្ជាប់linkទៅwebsite របស់យើងដើម្បីបង្ហាញពី
ការពេញចិត្តរបស់មិត្តភក្តិនិងបញ្ចេញយោបលរបស់ចូលរួម។ទី១​ត្រូវចូលទៅក្នុងfacebookរួចចូលទៅក្នុង Pages បន្ទាប់មកចុចលើpages.
រួចចុចលើពាក្យថាcreateហើយវាបង្ហាញផ្ទាំងមួយដើម្បីជ្រើសរើសប្រភេទក្រុមដែលយើងពេញចិត្តបង្ហាញដូចខាងក្រោម



ប្រភេទក្រុមដែលត្រូវជ្រើសរើស
ឧទាហរណ៏៖
យកពាក្យថា Company orgazation Insitution រួចចុចលើវាបង្ហាញផ្ទាំងមួយទៀត
ដូចខាងក្រោម៖ 




វាបង្ហាញប្រអប់មួយសំរាប់អោយយើងជ្រើសរើសឈ្មោះប្រភេទជាក្រុមហ៊ុនឬក៏វាមានផ្សេងៗជាច្រើនទៀតសំរាប់តាមដែលយើងពេញចិត្ត ក្នុងក្រឡោនខាងក្រោម
រួចclick ក្នុងប្រអប់ដែលមានពាក្យថា agree to Facebook pages Terms បន្ទាប់មកចុចលើពាក្យថា Get Started 



រួចវាចេញផ្ទាំងមួយដែលសំរាប់បំពេញតាមការនែនាំរបស់គេដែលមានក្រឡោនដូចខាងក្រោម៖






កាលណាបំពេញរួចហើយយើងត្រូវ Click លើពាក្យថា
Yes ទាំងពីរ រួចហើយយកពាក្យថា save Info វានិងបង្ហាញផ្ទាំងមួយ

វានិងបង្ហាញផ្ទាំងមួយដូចខាងក្រោមនេះ៖ សំរាប់ការ Upload from រូបភាពមកពី computer សំរាប់profile របស់យើង ឬក៏ Skip វាចោលបើសិនមិនពេញចិត្តដាក់រូបភាព skip ហើយskip ទៀតអស់ហើយ យើងត្រូវ scroll ចុះក្រោម ។
បន្ទាប់មកយកពាក្យថា Click  Developers រួចហើយវាបង្ហាញទៀត៖

 
រួចហើយវាបង្ហាញទៀត៖ដូចខាងក្រោមដែលមានរូបភាពជាសញ្ញាបីដែលអោយយើងជ្រើសរើសសំរាប់click ឡើងវា បន្ទាប់មកយើងclickលើពាក្យថា  Web វានិងបង្ហាញផ្ទាំងមួយទៀត៖


ដូចខាងក្រោម បន្ទាប់មកចូលទៅចុចលើពាក្យថា Social Plugins
វាបង្ហាញផ្ទាំងមួយទៀត៖


ដូចខាងក្រោម បន្ទាប់មកចុចលើពាក្យថា Like Button រួចវាបង្ហាញផ្ទាំងមួយទៀត


រួច Copy URL Facebook  មកpast  លើក្រឡោនដែលមានពាក្យថា
URL to like ហើយកំណត់ height , Width អោយបាន ត្រឹមត្រូវ រួចចុចត្រង់ចំនុចពាក្យថា Get Code វានិងបង្ហាញផ្ទាំងមួយទៀត៖

រួចមកវាបង្ហាញដូចខាងក្រោម៖ បន្ទាប់ចុចលើពាក្យថា IFrame រួច Copy URL មកpast នៅលើ ប្លក់របស់យើងមក​ ជាការស្រេច។