ភាសាHTMLគឺជាភាសាដំបូងនិងជាមូលដ្ឋានគ្រឹះសំរាប់បង្កើតWebsite
ហើយ គ្រប់ភាសា
គ្រប់កម្មវិធីទាំងអស់ ដែលប្រើសំរាប់បង្កើត Website សុទ្ធតែមានភាសា
HTMLនៅក្នុង នោះជានិច្ច ។ ដូច្នេះមុននឹងយើងចាប់ផ្ដើមសិក្សាពីភាសាដទៃ អ្នកគួរតែសិក្សាភាសា HTML ជាមុនសិន ។ នៅក្នុងភាសា កូដ HTM L យើងអាចបង្កើត
ទំរងនៃអត្ថបទទៅតាម អ្វីដែលយើងចង់បានអាចដាក់នូវរូបភាពបង្កើតតារាង ដាក់ PageLink ពីទំព័រមួយទៅទំព័រមួយ ទៅទំព័រមួយទៀត Link ទៅកាន់វ៉ែបសាយ
ដាក់នូវ File សំលេង File Video និងអាចធ្វើអោយអក្សររត់ ឬញាក់បាន
ទៀតផង ។
I. កម្មវិធីដែលប្រើដើម្បីសសេរកូដ
HTML
យើងអាចសសេរ
ភាសាកូដhtml នៅក្នុងកម្មវិធីជាច្រើន
នៅក្នុងនោះមានដូចជា Notepadដែលជាកម្មវិធីរបស់ windowវាមានភាពងាយស្រួល
ព្រោះវាមានស្រាប់នៅក្នុងកុំព្យូទ័រ របស់យើងតែម្ដងហើយ ម៉្យាងទៀត
វាជួយយើងក្នុងការហាត់រៀនសសេរ អោយបានឆាប់ស្គាល់នូវ tag សំខាន់
ៗ របស់ html ហើយ មានកម្មវិធីមួយ
ចំនួនទៀត ដូចជា Word Processor ឬក៏Text Editor (
Teach Text ឬWordpad ), Microsoft Frontpage , Macromedia
Dreamweaver ក៏មានកម្មវិធីផ្សេងពីនេះទៀតដែរ ។
II. ការសសេរ HTML
បន្ទាប់ពីយើងមានកម្មវិធីណាមួយ
ក្នុងចំនោមកម្មវិធីខាងលើរួចហើយ យើងត្រូវការយល់ ពីរការSave File html នោះផងដែរ ។នៅក្នុងភាសាhtml យើងអាចសសេរអក្សរ
តូច ឬ ធំក៏បានដែរ ។ នៅពេលដែលយើងសសេរ កូដ html រួចហើយ បន្ទាប់មកយើងត្រូវការ Save ដែល Extension
នោះជា .html or .htm ( EX: xx.html or xx.htm) ។
ក្រោយពីយើងបាន
Save File របស់យើងត្រឹមត្រូវអស់ហើយ
យើងត្រូវការជ្រើសរើស Browser ណាមួយ ដើម្បីធ្វើការដំណើរការ code ដែលយើងបានធ្វើនោះ មានដូចជា Internet Explorer , Mozilla Firefox
, Google Chrome ឬផ្សេងទៀត
។
0 comments :
Post a Comment