ដុនបូស្កូកែប៖ ការបង្កើត Site វាមានសារៈសំខាន់ណាស់សំរាប់ការគ្រប់គ្រង់
ទៅលើគំរោង កូដសំរាប់ Website និងងាយស្រួលការគ្រប់គ្រង់ ក្រុមកូដ ដែល
យើងចង់បង្កើត គេហទំព័រតាមភាសាកូដ។
របៀបនៃការបង្កើតក្នង Adobe Dreamweaver
ទី១ ត្រូវបើក Adobe Dreamweaver វានិងបង្ហាញរូបភាពដូចខាងក្រោមនេះ។
បន្ទាប់មក ចូលទៅចុចលើពាក្យថា Site ។
ទី២ វានិងបង្ហាញពាក្យថា New site រួចចុចលើពាក្យថា New site នោះ វានិង
បង្ហាញរូបភាពមួយទៀត។
ទី៣ វានិងបង្ហាញពាក្យថា Name site និងពាក្យថា Local site folder
ក្នុងចំនុច ពាក្យថា Name site ជាឈ្មោះ Site របស់យើង
ឧទាហណ៏៖ Your Resort ដើម្បីសំគាល់ថា Site របស់យើងបង្កើត សំរាប់គ្រប់
គ្រង់ទៅលើអ្វី។
នៅក្នុងចំនុចពាក្យថា Local site folder ជាកន្លែងសំរាប់បង្កើត Folder ដើម្បីរក្សា
ទុក ឯកសាររបស់យើង រួចចុចលើប្រអប់តូច វានិង បង្ហាញទីតាំងសំរាប់អោយ
យើងជ្រើសរើស ដូចជា Drive C , Drive D តែយើងត្រូវជ្រើសរើសទុក នៅក្នុង
Drive D រួច បង្កើត Folder របស់វាអោយបានត្រឹមត្រូវ។
នេះជាFolder ដែលយើងបានបង្កើត រូបភាពខាក្រោមនេះ
នៅប្រអប់ទី២ Site ដែលយើងបានបង្កើត ទី៣ select វា ដើម្បីអោយវាទាញចូល
ទៅក្នុង Site របស់យើង ដែលបានបង្កើត ។
ចំពោះរូបខាងក្រោមនេះចង់បង្ហាញពីរបៀបដាក់បង្កើតFolder ភាព ក្រោមពី
យើងចុច Select ហើយ បង្កើត Default image Folder សំរាប់ ទុករូបភាព
ដោយស្វ័យប្រវត្តិនៅពេលដេលយើងទាញរូបមកប្រើ ហើយយកពាក្យថា
Save ជាការស្រេច៕
ខាងក្រោមជានេះជាអ្វីដែលបានបង្កើតរួច។
0 comments :
Post a Comment