Tuesday, November 5, 2013

ការចុះកម្មសិក្សានៅស្ថានីវិទ្យុខេត្ត កំពត

​ សិស្សសាលាបច្ចេកទេស ដុនបូស្កូខេត្ត កែប និងសាលាដុនបូស្កូខេត្ត ព្រះសីហនុ បានចុះកម្មសិក្សា
នៅស្ថានីវិទ្យុ ៧មករា ដែលនាំដោយលោកគ្រូ ពៅ តុលា ជាប្រធានផ្នែកទំនាក់ទំនងសង្គមនៅ
សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប និងលោកគ្រូ ប្រាក់​ សាខន ជាអ្នកទទួលខាងសារព័ត៏មាន ​
លោកគ្រូ ងៀន ជាគ្រូបង្រៀនព្រមទាំង​ អ្នកស្ម័គ្រចិត្តពីរនាក់មកពីប្រទេសអាឡឺម៉ង នៅថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៣ នៅវេលាម៉ោង ៨:៤០នាទីព្រឹក  នៅស្ថនីវិទ្យុ ៧ មករា​ខេត្ត កំពត ក្នុងនោះ
សិស្សចំនួន ៣៥នាក់​ស្រី ៩នាក់  ហើយបានចូលទៅសំភាសន៏ផ្ទាល់ជាមួយវិធីករព្រមទាំងបុគ្គលិគ
ដែលធ្វើការក្នុងស្ថានីនោះ បានយល់ពីរបៀបប្រើប្រាស់Mixer ស្តូឌីយូ ផងដែរ៕


0 comments :

Post a Comment